ការចិញ្ចឹមសត្វដោយមិនផ្តល់ឱសថអង់ទីប៊ីយោទិក (RWA)
  
Translated

(នាម) ការពណ៌នាអំពីសត្វពាហនៈ ឬសាច់សត្វដែលមិនត្រូវបានផ្តល់ឱសថអង់ទីប៊ីយោទិកណាមួយក្នុងជីវិតរបស់វា ជាពិសេសក្នុងចំណីអាហារ។

 

“ភោជនីយដ្ឋានអាហាររហ័សមួយចំនួននៅប្រទេសអភិវឌ្ឍបម្រើម្ហូបដែលបានមកពីសាច់សត្វដែលចិញ្ចឹមដោយមិនផ្តល់ឱសថអង់ទីប៊ីយោទិកតែប៉ុណ្ណោះ។”

 

“តម្លៃនៃសាច់បានមកពីសត្វដែលចិញ្ចឹមដោយមិនផ្តល់ឱសថអង់ទីប៊ីយោទិក មានតម្លៃថ្លៃនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ វាមិនទាន់ច្បាស់ទេថា តើមនុស្សជាច្រើននឹងស្ម័គ្រចិត្តចំណាយ២០%បន្ថែមសំរាប់សាច់សត្វដែលចិញ្ចឹមដោយមិនផ្តល់ឱសថអង់ទីប៊ីយោទិកនោះទេ។”

 

ពាក្យស្រដៀង

 

ដែលគ្មានឱសថអង់ទីប៊ីយោទិករហូត(NAE)
(គុណនាម) ពាក្យដូចគ្នាទៅនឹង ‘ការចិញ្ចឹមដោយមិនផ្តល់ឱសថអង់ទីប៊ីយោទិក’។
 

“សត្វដែលត្រូវការឱសថអង់ទីប៊ីយោទិក ត្រូវបានដកចេញពីក្រុម ‘ដែលគ្មានសារធាតុឱសថអង់ទីប៊ីយោទិក  រហូត’ និងត្រូវបានបញ្ជូនឱ្យនៅជាមួយក្រុមសត្វដែលចិញ្ចឹមធម្មតា។”

 

 

Learning point

ការចិញ្ចឹមដោយមិនផ្តល់ឱសថអង់ទីប៊ីយោទិក៖ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល

ក្នុងឆ្នាំ២០០៧ ក្រុមហ៊ុនបសុបក្សីជាច្រើននៅសហរដ្ឋអាមេរិកបានចាប់ផ្តើមផ្សព្វផ្សាយផលិតផលរបស់ពួកគេដោយការចិញ្ចឹមមិនផ្តល់ឱសថអង់ទីប៊ីយោទិក ។ [១] ទោះបីជាវាចំណាយប្រាក់ច្រើន ដើម្បីចិញ្ចឹមសត្វដោយមិនប្រើឱសថអង់ទីប៊ីយោទិកក្តី ក៏ក្រុមហ៊ុននៅតែបន្ដ ដោយសារតែអតិថិជននៅអាមេរិកនៅតែហ៊ានចំណាយប្រាក់ទិញក្នុងតម្លៃខ្ពស់ ក្នុងដំណើរការមួយនេះ។  នៅឆ្នាំ២០១៥ សង្វាក់ផលិតចំណីអាហាររហ័សជាច្រើននៅសហរដ្ឋអាមេរិកបានប្រកាសថាភោជនីយដ្ឋានរបស់ពួកគេនឹងបម្រើតែប្រូតេអ៊ីនចេញពីសត្វដែលមិនធ្លាប់ប្រើឱសថអង់ទីប៊ីយោទិកប៉ុណ្ណោះ។ នេះជាសេចក្តីថ្លែងការមួយដោយអតិថិជន និងសុខភាពសាធារណៈបានដាក់សម្ពាធលើហាងអាហាររហ័សដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកនៅក្នុងប្រភពសាច់សត្វ។[២]   

យ៉ាងណាក៏ដោយ ការចិញ្ចឹមសត្វដោយមិនផ្តល់ឱសថអង់ទីប៊ីយោទិក តម្រូវឱ្យមានប្រព័ន្ធគ្រប់គ្រងល្អ។ កសិករចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវអនាម័យ និងការអនុវត្តការគ្រប់គ្រងដែលអាចទប់ស្កាត់ជំងឺ និងស្លាប់។ ទាំងនេះរួមបញ្ចូលទាំងការកែលម្អការរៀបចំក្រោលសត្វ ការកាត់បន្ថយដង់ស៊ីតេសត្វ ការផ្តល់ Probiotics និងឱសថរុក្ខជាតិ។ ប្រសិនបើសត្វមានការបង្ករោគដោយបាក់តេរី ឱសថអង់ទីប៊ីយោទិកគួរតែត្រូវបានផ្តល់ ហើយសត្វត្រូវបានលក់ក្នុងប្រភេទផ្សេង។

 

បច្ចុប្បន្នផលិតផលដែលបានមកពី ‘ការចិញ្ចឹមសត្វដោយមិនផ្តល់ឱសថអង់ទីប៊ីយោទិក’ មានតម្លៃថ្លៃខ្លាំង ឬមិនមានលក់នៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។ ការផ្លាស់ប្តូរទៅ ‘ចិញ្ចឹមសត្វដោយមិនផ្តល់ឱសថអង់ទីប៊ីយោទិក’ ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបណ្តាលឱ្យមានសត្វស្លាប់។ ដូចគ្នានេះដែរ ការយល់ដឹងរបស់អតិថិជន ឬការទិញ នៅក្នុងបណ្តាប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម នៅមានកំរិតដែលអាចជាមូលហេតុមិនអាចទ្រទ្រង់ការវិនិយោគក្នុងការកែលម្អការគ្រប់គ្រង និងអនុវត្តអនាម័យ។ ចំពោះបណ្តាប្រទេសមានប្រាក់ចំណូលទាប និងមធ្យមត្រូវការ ការគាំទ្រពីរដ្ឋាភិបាលអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្លួនពិតជាមានសារៈសំខាន់ក្នុងការការផ្លាស់ប្តូរកែរសម្អរនូវចំនុងដ៏សំខាន់មួយនេះ។

 

សេចក្ដីយោង

1 Ritchie, H. (2014, September 10). Perdue Foods Sets New Standard for Antibiotic-Free Chicken. Retrieved from http://www.sustainablebrands.com/news_and_views/supply_chain/hannah_ritchie/perdue_foods_sets_new_standard_antibiotic-free_chicken?utm_source=Twitter&utm_medium=schtweets&utm_campaign=editorial

2 Smith, T. C. (2015, October 28). What does 'meat raised without antibiotics' mean - and why is it important? Retrieved from https://www.washingtonpost.com/news/speaking-of-science/wp/2015/10/28/what-does-raised-without-antibiotics-mean-and-why-is-it-important/?utm_term=.16618f6863fa

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ